ក្រសួងសុខាភិបាលអះអាងថា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៤៤នាក់បន្ថែមទៀត ខណៈអ្នកជំងឺចំនួន២៩នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីកន្លែងសម្រាកព្យាបាលផងដែរ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ ជាង៣០០នាក់នោះ មានករណីនាំចូលពីក្រៅប្រទេសចំនួន៥នាក់ ជាជនជាតិឥណ្ឌូនេស៊ី ចំនួន៤នាក់ និងពលករខ្មែរត្រឡប់ពីប្រទេសថៃម្នាក់។
ក្រសួងបន្ថែមថា ដោយឡែក អ្នកជំងឺកូវីដ-១៩ ចំនួន៣៣៩នាក់ផ្សេងទៀត គឺជាអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលរួមមាន រាជធានីភ្នំពេញ ចំនួន២៤៣នាក់, ស្វាយរៀង ចំនួន៧១នាក់, កណ្តាល ចំនួន៨នាក់, ព្រះសីហនុ ចំនួន៦នាក់, ក្រចេះ ចំនួន២នាក់, តាកែវ ចំនួន៣នាក់, សៀមរាប ចំនួន១នាក់ និងខេត្តកោះកុង ចំនួន៥នាក់។
អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួនកើនដល់ ៤ ៤៩៩នាក់ និងស្លាប់ចំនួន៣៨នាក់ គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។
ក្រសួងបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ អ្នកឆ្លងជំងឺកូវីដ-១៩ ទូទាំងប្រទេសសរុបចំនួន៥ ២១៨នាក់ ព្យាបាលជាសះស្បើយ២ ៣១៩នាក់ និងកំពុងសម្រាកព្យាបាល២ ៨៥៨នាក់៕