អ្នក​ជំងឺ​៤​នាក់​បន្ថែម​ទៀត​ស្លាប់​ដោយ​កូវីដ-១៩​ បណ្តាល​ឱ្យ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​៤៩​នាក់​

រថយន្តមន្ទីរពេទ្យចាកចេញពីមន្ទីរពេទ្យខ្មែរ-សូវៀត ទៅបំពេញការងារផ្សេងតាមគោលដៅកំណត់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល ប្រកាសពីករណី​​អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់បន្ថែមទៀតបានស្លាប់ដោយ​សារ​វីរុសផ្លូវដង្ហើមមួយនេះ ដែលបណ្តាលឱ្យចំនួន​អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កើនឡើងដល់៤៩នាក់។

សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១​ ​បញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ទាំង៤នាក់ដែលបានទទួលមរណភាព​ជាជនជាតិខ្មែរទាំងអស់ ​មានស្រី២នាក់ និងប្រុស២នាក់ ដែលមានវ័យចន្លោះ៤០ឆ្នាំ ទៅ៧២ឆ្នាំ។ ​ក្នុងចំណោមពួកគេទាំង៤នាក់នោះ អ្នកជំងឺ៣នាក់រស់នៅរាជធានីភ្នំពេញ និងម្នាក់រស់នៅខេត្តព្រះសីហនុ។

ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺទាំង៤នាក់ដែលបានស្លាប់កាលពីម្សិលមិញនោះ គឺ​ស្លាប់​ដោយសារបញ្ហាផ្លូវដង្ហើម​ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបង្កឡើងពីវីរុសកូវីដ-១៩។ ដោយឡែក អ្នកជំងឺពីរនាក់ក្នុងចំណោម៤នាក់ មានជំងឺប្រចាំកាយ រួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងខ្សោយតម្រងនោមដំណាក់កាលចុងក្រោយផងដែរ។ ​

អ្នកជំងឺកូវីដ-១៩ ចំនួន៤៩នាក់ហើយបានស្លាប់​​ដោយសារជំងឺកូវីដ-១៩ គិតដល់ត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ