អ្នក​ជំងឺ​២​នាក់​បន្ថែម​ទៀត​ស្លាប់​ដោយ​កូវីដ-១៩​ នាំ​ឱ្យ​​អ្នក​ស្លាប់​កើន​ដល់​៥៦​នាក់​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល​ប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់បន្ថែមទៀត​បានស្លាប់ដោយ​សារ​វីរុសផ្លូវដង្ហើមមួយនេះ ដែលនាំឱ្យចំនួន​អ្នកស្លាប់ដោយជំងឺកូវីដ-១៩ បានកើនឡើងដល់៥៦នាក់។

សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១​ ​បញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ទាំង២នាក់ដែលស្លាប់នៅថ្ងៃទី២១ ខែមេសានេះ ជាស្ត្រីជនជាតិខ្មែរ​​ និងមានវ័យ៥៤ឆ្នាំទាំង២នាក់។ ​ពួកគាត់ទាំង២នាក់នោះជាអ្នករស់នៅរាជធានីភ្នំពេញ និងបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ​នៅថ្ងៃទី១០ ខែមេសា និងម្នាក់ទៀតចូលសម្រាក​នៅថ្ងៃទី១២ ខែមេសា បន្ទាប់ពីពួកគាត់រកឃើញវិជ្ជមានកូវីដ-១៩។

ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺទាំង២នាក់ដែលបានស្លាប់នៅថ្ងៃពុធនេះ ​​ដោយសារមានបញ្ហាផ្លូវដង្ហើម​ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបង្កឡើងពីវីរុសកូវីដ-១៩។ ​

គិតដល់ត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ-១៩ ចំនួន៥៦នាក់ហើយបានស្លាប់​​ដោយសារមេរោគនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ