ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកស្លាប់ដោយកូវីដ-១៩ ចំនួន៣នាក់ និងអ្នកឆ្លងថ្មីជិត៧០០នាក់បន្ថែមទៀត ដែលនាំឱ្យមានអ្នកស្លាប់កើនដល់១១០នាក់ និងអ្នកឆ្លងជំងឺនេះសរុបកើនដល់ជិត១ ៧០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ថ្មី មានចំនួន៣នាក់។ ដោយឡែក អ្នកឆ្លងថ្មីមានចំនួន៦៧២នាក់ ដែលមាន៥នាក់ជាការនាំចូលពីក្រៅប្រទេស ក្រៅពីនោះសុទ្ធតែជាអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន២២៨នាក់ផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៦ ៩៧១នាក់ សម្រាប់អ្នកជំងឺព្យាបាលជាសះស្បើយសរុបចំនួន៦ ០១៩នាក់ និងអ្នកស្លាប់សរុប១១០នាក់៕