ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញអ្នកស្លាប់ដោយកូវីដ-១៩ ចំនួន៤នាក់ និងអ្នកឆ្លងថ្មីជាង៦០០នាក់បន្ថែមទៀត ដែលនាំឱ្យមានអ្នកស្លាប់កើនដល់១១៤នាក់ និងអ្នកឆ្លងជំងឺនេះសរុបកើនដល់ជាង១៧ ៦០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ថ្មី មានចំនួន៤នាក់។ ដោយឡែក អ្នកឆ្លងថ្មីមានចំនួន៦៥០នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន៧៣៩នាក់ផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៧ ៦២១នាក់ សម្រាប់អ្នកជំងឺព្យាបាលជាសះស្បើយសរុបចំនួន៦ ៨៤៣នាក់ និងអ្នកស្លាប់សរុប១១៤នាក់៕









