ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៥០០នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺនេះកើនដល់ជាង១៨ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកឆ្លងថ្មីមានចំនួន៥៥៨នាក់ ខណៈអ្នកជាសះស្បើយថ្មីចំនួន៤១នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១៨ ១៧៩នាក់ ក្នុងនោះ អ្នកជាសះស្បើយ៦ ៨៨៤នាក់ និងស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន១១៤នាក់៕