ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៥៣៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺ៤៥៦នាក់ជាសះស្បើយ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៥៣៨នាក់ ក្នុងនោះ អ្នកឆ្លងព្រឹត្តិការណ៍សហគមន៍មានចំនួន៥៣៧នាក់ ខណៈម្នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១៧ ៦២១នាក់ ក្នុងនោះអ្នកជាសះស្បើយ៦ ៨៤៣នាក់ និងស្លាប់សរុបចំនួ១១៤នាក់៕









