ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន៦នាក់ និងអ្នកឆ្លងជំងឺថ្មីជាង៥០០នាក់បន្ថែមទៀត ដែលនាំឱ្យអ្នកស្លាប់កើនដល់១២០នាក់ និងអ្នកឆ្លងសរុបកើនដល់ជាង១ ៩០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្រសួងរកឃើញអ្នកស្លាប់ចំនួន៦នាក់ និងអ្នកឆ្លងកូវីដ-១៩ថ្មីបន្ថែមចំនួន៥២០នាក់ ខណៈអ្នកជាសះស្បើយបន្ថែមទៀតពីជំងឺនេះមានចំនួន៣០១នាក់ផងដែរ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១៩ ២៣៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ៧៦ ៤១នាក់ និងស្លាប់សរុបចំនួ១២០នាក់៕