មនុស្ស​​៦​នាក់​ទៀត​ស្លាប់​​ដោយ​សារ​ជំងឺ​​​កូវីដ-១៩​ និង​អ្នក​ឆ្លង​ថ្មី​៥០៦​នាក់

បុគ្គលិកសុខាភិបាលបាញ់អាល់កុលលើនារីម្នាក់ដែលតេស្តវិជ្ជមានកូវីដ-១៩ មុនពេលឡើងរថយន្តគិលានសង្រ្គោះ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (ស្រី សុភ័ក្រ្ត)

ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញអ្នកស្លាប់ដោយកូវីដ-១៩​ ចំនួន៦នាក់ និងអ្នកឆ្លងថ្មីជាង៥០០​នាក់បន្ថែម​ទៀត ដែលនាំឱ្យមានអ្នកស្លាប់កើនដល់១២៦នាក់ និងអ្នកឆ្លងជំងឺនេះសរុបកើនដល់ជិត២០ ០០០នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ថ្មី មានចំនួន៦នាក់។ ដោយឡែក​ អ្នកឆ្លងថ្មីមានចំនួន៥០៦នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេស១១នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន១៧៩នាក់ផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៩ ៧៤៣​នាក់ សម្រាប់​​អ្នកជំងឺព្យាបាលជាសះស្បើយសរុបចំនួន៧ ៨២០នាក់ និងអ្នកស្លាប់សរុប១២៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ