ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​​ ក្រោយ​មិន​មាន​ដំណោះ​ស្រាយ​ដី​ធ្លី​

ប្រជាពលរដ្ឋជិត២០០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រយៈពេលជិតកន្លះម៉ោង ក្រោយមិនមានដំណោះស្រាយពាក់ព័ន្ធបញ្ហាដីធ្លី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ (ឃុត សុគន្ធ)

ប្រជាពលរដ្ឋជិត២០០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រយៈពេលជិតកន្លះម៉ោង ក្រោយមិនមានដំណោះស្រាយពាក់ព័ន្ធបញ្ហាដីធ្លីរបស់ពួកគាត់។

ក្រុមពលរដ្ឋតវ៉ាអះអាងថា ការឈានទៅបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិក្បាលដំរី ព្រំប្រទល់ខេត្តទាំងពីរ នៅរសៀលថ្ងៃទី១១ ខែឧសភានេះ ធ្វើឡើង​ដោយសារតែ​អាជ្ញាធរមិនព្រមដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ដែលធ្លាប់អាស្រ័យផលជាច្រើនឆ្នាំមកហើយ និងថែមទាំងចោទពលរដ្ឋថា​បានទៅកាន់កាប់ដីនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដោយខុសច្បាប់ទៀតផង។

​យ៉ាងណា នៅម៉ោងជាង២រសៀលនេះ​ អភិបាលស្រុកបរិបូណ៌ បានទៅសម្របសម្រួលជាមួយពលរដ្ឋ ដើម្បីបើកចរាចណ៍កំណាត់ផ្លូវជាតិលេខ៥ឡើងវិញ ដោយសន្យាថានឹងយកបញ្ហានេះទៅជួយរកដំណោះស្រាយជាមួយអាជ្ញាធរខេត្តពោធិ៍សាត់នៅថ្ងៃស្អែក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ