មនុស្ស​៥​នាក់​ទៀត​​ស្លាប់​ដោយ​​ជំងឺ​​កូវីដ-១៩​ និង​មាន​​អ្នក​ឆ្លង​ថ្មី​ជិត​៥០០​នាក់​

ផ្លូវធ្វើដំណើរមួយកន្លែងស្ថិតនៅខណ្ឌដូនពេញ ត្រូវបានដាក់របាំងខ្សែហាមឃាត់ចេញចូលឆ្លងកាត់ អនុវត្តតាមគោលការណ៍រដ្ឋបាលរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

អ្នកជំងឺចំនួន៥នាក់បន្ថែមទៀតបានស្លាប់​ដោយសារជំងឺកូវីដ-១៩ និងមានអ្នកឆ្លងថ្មីជិត៥០០​នាក់បន្ថែមទៀត​ ខណៈអ្នកព្យាបាលជាសះស្បើយមានចំនួនជិត៤០០នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២១ បានឱ្យដឹងថា កម្ពុជារកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ថ្មី មានចំនួន៥នាក់បន្ថែម និងអ្នកឆ្លងថ្មីមានចំនួន៤៧២នាក់ ចំណែកករណីព្យាបាលជាសះស្បើយមានចំនួន៣៦៩នាក់។

គិតត្រឹមព្រឹកថ្ងៃនេះដែរ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២០ ៦៩៥នាក់ សម្រាប់អ្នកជំងឺព្យាបាលជាសះស្បើយសរុបចំនួន៨ ៥៣៩នាក់ និងអ្នកស្លាប់សរុប១៣៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ