មនុស្សចំនួន៥នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ និងមានអ្នកឆ្លងថ្មីចំនួន៣៥៨នាក់ ខណៈអ្នកជាសះស្បើយមានចំនួន៣៤៨នាក់ ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៥៨នាក់បន្ថែមទៀត ក្នុងនោះ មានករណីនាំចូលពីក្រៅប្រទេសចំនួន៨នាក់។
ចំណែកអ្នកស្លាប់វិញ ក្រសួងថា មានចំនួន៥នាក់ និងមានករណីជាសះស្បើយចំនួន៣៤៨នាក់។
គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២១ ៤៩៩នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយមានចំនួន៩ ៨៦៧នាក់ និងអ្នកស្លាប់សរុប១៤៧នាក់៕









