កម្ពុជា​រក​ឃើញ​​អ្នក​​ឆ្លង​កូវីដ-១៩​ថ្មី៣៣៥​​នាក់​ ​ខណៈ​អ្នក​សះ​ស្បើយ​ជាង​៨០០នាក់

ផ្លូវធ្វើដំណើរមួយកន្លែងស្ថិតនៅខណ្ឌដូនពេញ ត្រូវបានដាក់របាំងខ្សែហាមឃាត់ចេញចូលឆ្លងកាត់ អនុវត្តតាមគោលការណ៍រដ្ឋបាលរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញ​អ្នក​ឆ្លងជំងឺកូវីដ-១៩ ថ្មី​​ ចំនួន​៣៣៥​នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ។ អ្វីជាការកត់សម្គាល់ ចំនួននេះបានថយចុះ២៣នាក់ បើធៀបនឹងថ្ងៃម្សិលមិញ៣៥៨នាក់ ខណៈអ្នកជាសះស្បើយវិញមានចំនួនដល់ទៅ៨៧៣នាក់។

គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប២១ ៨៣៤នាក់ ក្នុងនោះ​ អ្នកជំងឺដែលព្យាបាលជាសះស្បើយសរុប១០ ៧៤០ករណី ស្លាប់ចំនួន១៤៧នាក់ដដែល និងករណីនាំចូលពីក្រៅប្រទេសមានចំនួន៦២១នាក់។

កាលពីថ្ងៃទី១៤ ខែឧសភា ម្សិលមិញ ក្រសួងសុខាភិបាលក៏បានប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋកម្ពុជាបានចំនួន២លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ