ក្រសួងសុខាភិបាលរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីចំនួន៣៥០នាក់ ខណៈអ្នកព្យាបាលជាសះស្បើយមានចំនួនជាង១ ៣០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា កម្ពុជារកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ថ្មី ចំនួន៣នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីមានចំនួន៣៥០នាក់។ ចំណែកករណីព្យាបាលជាសះស្បើយមានចំនួន១ ៣៨០នាក់។
គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២២ ១៨៤នាក់ និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន១៥០នាក់។ ដោយឡែក អ្នកជំងឺដែលព្យាបាលជាសះស្បើយសរុបចំនួន១២ ១២០នាក់ និងករណីនាំចូលពីក្រៅប្រទេសមានចំនួន៦៣០នាក់៕