ក្រសួងសុខាភិបាល រកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៥នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់បានកើនដល់ជាង១៦០នាក់ និងអ្នកឆ្លងថ្មីចំនួនជាង៤០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា កម្ពុជារកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ថ្មី ចំនួន៥នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីមានចំនួន៤១៥នាក់។ ចំណែកករណីព្យាបាលជាសះស្បើយមានចំនួន៧៤៥នាក់។
គិតត្រឹមព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២៣ ៦៩៧នាក់ និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន១៦៤នាក់។ ដោយឡែក អ្នកជំងឺដែលព្យាបាលជាសះស្បើយសរុបចំនួន១៥ ៧០០នាក់ និងករណីនាំចូលពីក្រៅប្រទេសមានចំនួន៦៤០នាក់៕