អ្នក​ឆ្លង​កូវីដ-១៩​ថ្មី​មាន​ជាង​៤០០​នាក់​ និង​អ្នក​ជា​សះ​ស្បើយ​ជាង​៨០០​នាក់​

ក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋនិងអាជីវកររស់នៅនិងធ្វើអាជីវកម្មនៅផ្សារចាស់ ក្រុងភ្នំពេញ ដែលសង្ស័យថាបានពាក់ព័ន្ធនឹងការឆ្លងសហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង៤០០នាក់បន្ថែមទៀត និងមានករណីជាសះស្បើយ​ជាង៨០០នាក់ ខណៈមាន​អ្នកជំងឺម្នាក់ទៀតបាន​​ស្លាប់ដោយសារជំងឺនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ ដែលបានរកឃើញឆ្លងកាលពីថ្ងៃម្សិលមិញ មានចំនួន៤៦០នាក់​ ក្នុងនោះ មានករណីនាំចូលពីក្រៅប្រទេសចំនួន១៥នាក់។

ចំណែកអ្នកស្លាប់វិញ ក្រសួងថាមានម្នាក់ និង​មានករណីជាសះស្បើយចំនួន៨២៤នាក់។​

គិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន២៤ ១៥៧​នាក់ ក្នុងនោះ​អ្នកជំងឺព្យាបាលជាសះស្បើយមា​ន​ចំនួន១៦ ៥២៤នាក់ និងអ្នកស្លាប់សរុប១៦៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ