អ្នក​​ស្លាប់​​ដោយ​​​កូវីដ-១៩​​ចំនួន​​៤​​នាក់​​បន្ថែម​​ទៀត​​ ខណៈ​​អ្នក​​ឆ្លង​​ថ្មី​​មាន​​ជាង​​៥៦០​​នាក់​​​

ផ្លូវធ្វើដំណើរមួយកន្លែងស្ថិតនៅខណ្ឌដូនពេញ ត្រូវបានដាក់របាំងខ្សែហាមឃាត់ចេញចូលឆ្លងកាត់ អនុវត្តតាមគោលការណ៍រដ្ឋបាលរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ក្រសួងសុខាភិបាល រកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ថ្មី ចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងដល់ជិត២០០នាក់ ខណៈអ្នកឆ្លងថ្មីជាង៥៦០នាក់ ធ្វើឱ្យអ្នកឆ្លងសរុបកើនឡើងជាង២ម៉ឺន៦ពាន់នាក់។

ចំនួនស្លាប់ដែលក្រសួងប្រកាសនៅថ្ងៃចន្ទនេះ មានការកើនឡើងជាងសេចក្តីប្រកាសម្សិលមិញម្នាក់ ខណៈអ្នកឆ្លងថ្មីក៏មានការកើនឡើងជាងថ្ងៃម្សិលមិញចំនួន១២នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ ដែលបានរកឃើញ មានចំនួន៤នាក់ និងករណីឆ្លងថ្មីមានចំនួន៥៦៨នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន៦៦៣នាក់ ។

គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន២៦ ៣២៩​នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន១៩ ០២២នាក់ និងអ្នកស្លាប់សរុប១៨៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ