អ្នកជំងឺ៦នាក់ទៀតបានស្លាប់ដោយជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ជាង២០០នាក់ ខណៈអ្នកឆ្លងថ្មីមានជាង៦០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៣០ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ ដែលបានរកឃើញមានចំនួន៦នាក់ និងករណីឆ្លងថ្មីមានចំនួន៦១៦នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន៧៥៣នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣០ ៧១០នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន២៣ ៣៨៩នាក់ និងអ្នកស្លាប់សរុប២២០នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប៩៣១នាក់៕









