អ្នកជំងឺ៣នាក់ទៀតបានស្លាប់ដោយជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ជាង២៦០នាក់ ខណៈអ្នកឆ្លងថ្មីមានជិត៦០០នាក់ទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន៣នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៥៨៩នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន៩៤៥នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣៤ ៨៣៣នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន២៨ ០៩២នាក់ និងអ្នកស្លាប់សរុប២៦៦នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ០៩៥នាក់៕