អ្នកជំងឺ១២នាក់ទៀតបានស្លាប់ដោយជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងជិត៤០០នាក់ ខណៈអ្នកឆ្លងថ្មីមានជាង៦០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៤០ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន១២នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៦២៥នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន៧០៥នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤០ ៧៨២នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន៣៥ ០៣០នាក់ អ្នកស្លាប់សរុប៣៨០នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ៥២០នាក់៕









