មន្ត្រីសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជិត៨០០នាក់ទៀតកាលពីថ្ងៃម្សិលមិញ និងមានអ្នកជំងឺ១៤នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺនេះ ខណៈអ្នកជាសះស្បើយមានជាង៩០០នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន១៤នាក់ និងករណីឆ្លងថ្មីមានចំនួន៧៩៩នាក់ (ក្នុងនោះមានករណីឆ្លងនាំចូលពីក្រៅប្រទេសចំនួន៩៧នាក់) ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន៩១០នាក់។
បើតាមក្រសួងជំនាញដដែលនេះ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមិថុនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤១ ៥៨១នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន៣៥ ៩៤០នាក់ អ្នកស្លាប់ចំនួន៣៩៤នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ៦១៧នាក់៕









