អ្នក​​​​ជំងឺ​​​​១៨​នាក់​​​​ទៀត​​​​​ស្លាប់​​​​​ដោយ​​​​​​កូវីដ-១៩​​​​​ ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​​​​​​​​មាន​​​​​​​​​ជាង​៦០០​​​​​​​​​​នាក់​

ក្រុមមន្ត្រីជំនាញសុខាភិបាលចុះពិនិត្យអ្នកដែលធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក និងជាមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងវិទ្យាល័័យ ហ៊ុន សែន កំពង់កន្ទួត ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ (វេបសាយ៖ រដ្ឋបាលខេត្តកណ្ដាល / kandal.gov.kh)

អ្នកជំងឺ១៨នាក់ទៀតបានស្លាប់​ដោយជំងឺកូវីដ-១៩ ខណៈអ្នកឆ្លងថ្មីមានជាង៦០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងជំងឺនេះ​សរុប​​កើនដល់​ជាង៤៤ ០០០​​នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១៨នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៦៧៨នាក់ ស្របពេលអ្នក​ជាសះស្បើយថ្មី​​មា​ន​ចំនួន៧៦៣​នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៤៤ ១២៤នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយ​មា​ន​ចំនួន៣៨ ៧៦៦នាក់ អ្នកស្លាប់សរុប៤៥៩នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ៧៩៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ