អ្នកជំងឺ១៦នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងជាង៤៧០នាក់ ខណៈអ្នកឆ្លងថ្មីមានជិត៦០០នាក់ទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន១៦នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៥៨៧នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន៥៤៨នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤៤ ៧១១នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន៣៩ ៣១៤នាក់ អ្នកស្លាប់សរុប៤៧៥នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ៨៥៣នាក់៕