មន្ត្រីសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង៦៥០នាក់ទៀតកាលពីថ្ងៃម្សិលមិញ និងមានអ្នកជំងឺជិត២០នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺនេះ ខណៈអ្នកជាសះស្បើយមានជិត៧០០នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន១៨នាក់ និងករណីឆ្លងថ្មីមានចំនួន៦៥៥នាក់ (ក្នុងនោះមានករណីឆ្លងនាំចូលពីក្រៅប្រទេស ចំនួន៧២នាក់) ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន៦៩៦នាក់។
បើតាមក្រសួងជំនាញដដែលនេះ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤៥ ៣៦៦នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន៤០ ០១០នាក់ អ្នកស្លាប់ចំនួន៤៩៣នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ៩២៥នាក់៕