អ្នកជំងឺ១៧នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងជាង៥០០នាក់ ខណៈអ្នកឆ្លងថ្មីមានជាង៨០០នាក់ទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន១៧នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៨៣៩នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន៧១៨នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤៧ ៦៤៩នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន៤២ ១៥៧នាក់ អ្នកស្លាប់សរុប៥៤០នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប២ ១៧៦នាក់៕