ក្រសួងសុខាភិបាល ឱ្យដឹងថា អ្នកជំងឺជិត២០នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈអ្នកឆ្លងថ្មីមានជិត៩០០នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន១៦នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបបានកើនដល់៥៥៦នាក់។
ចំណែកអ្នកឆ្លងជំងឺនេះថ្មីកាលពីថ្ងៃម្សិលមិញ ក្រសួងបញ្ជាក់ថា មានចំនួន៨៨៣នាក់ និងមានករណីជាសះស្បើយចំនួន៦០៧នាក់។
បើតាមក្រសួងជំនាញដដែលនេះ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិថុនា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤៨ ៥៣២នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន៤២ ៧៦៤នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប២ ៣១១នាក់៕









