អ្នក​​​​ជំងឺ​​​​១៩​នាក់​​​​ទៀត​​​​​ស្លាប់​​​​​ដោយ​​​​​​កូវីដ-១៩​​​​​ ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​​​​​​​​មាន​​​​​​​​​ជាង​៧០០​​​​​​​​​​នាក់​

អាជ្ញាធរខណ្ឌបឹងកេងកងបានដាក់ខ្សែនិងរបាំងមិនឱ្យមានការចេញចូលតំបន់ផ្សារបឹងកេងកងដែលកំពុងតែផ្ទុះកូវីដ-១៩នៅអាជីវករផ្សារបឹងកេងកង ថ្ងៃទី២៨​ ខែមិថុនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកជំងឺ១៩នាក់ទៀតបានស្លាប់​ដោយជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងជាង៥៧០​នាក់ ខណៈអ្នកឆ្លងថ្មី​មានជាង៧០០នាក់​ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៤៩ ០០០​នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នក​ស្លាប់​ដោយ​ជំងឺកូ​វីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១៩នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៧២៣នាក់ ស្របពេលអ្នកជា​សះស្បើយ​ថ្មី​​មាន​ចំនួន​៧០៩​នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៤៩ ២៥៥នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន៤៣ ៤៧៣នាក់ អ្នកស្លាប់សរុប៥៧៥​នាក់ និង​ករណីនាំចូលពីក្រៅប្រទេសសរុប២ ៤០៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ