អ្នកជំងឺជិត៣០នាក់ទៀតបានស្លាប់ដោយជំងឺកូវីដ-១៩ ដែលជាចំនួនមួយខ្ពស់មិនធ្លាប់មានចាប់តាំងពីកម្ពុជាមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈចំនួនអ្នកឆ្លងក៏មានតួលេខខ្ពស់ដល់ជាង១ ០០០នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន២៧នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន១ ១៣០នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន៦៧០នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៥០ ៣៨៥នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន៤៤ ១៤៣នាក់ អ្នកស្លាប់សរុប៦០២នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប២ ៥៤៨នាក់៕