អ្នកជំងឺចំនួន២៦នាក់ទៀតបានស្លាប់ដោយជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងជាង៦០០នាក់ ខណៈអ្នកឆ្លងថ្មីមានជិត១ ០០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៥១ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន២៦នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៩៩៩នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន៧១៥នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៥១ ៣៨៤នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបចំនួន៤៤ ៨៥៨នាក់ អ្នកស្លាប់សរុប៦២៨នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប២ ៦៨០នាក់៕