អ្នក​ស្លាប់​ដោយ​កូវីដ-១៩​មាន​ចំនួន​​ដល់​ទៅ​៣២​នាក់​​​ ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​​​​​​​​មាន​​​​​​​​​ជិត​១​ពាន់​​​​​​​​​​​នាក់​

មន្ត្រីជំនាញសុខាភិបាលរៀបចំបូជាសពបុរសអាយុ៦៤ឆ្នាំម្នាក់ដែលមានជំងឺកូវីដ-១៩ នៅឈាបនដ្ឋានវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (វេបសាយ៖ រដ្ឋបាលខេត្តកោះកុង/ kohkong.gov.kh)

អ្នកជំងឺចំនួន​៣២នាក់ទៀតបានស្លាប់ក្នុងពេលតែមួយថ្ងៃដោយជំងឺកូវីដ-១៩ ដែល​ជាតួលេខ​មួយ​ខ្ពស់​មិនធ្លាប់​មាន​ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈអ្នកឆ្លង​មានជិត១ ០០០នាក់​។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន៣២នាក់ និងករណីឆ្លងថ្មីមានចំនួន៩៦៦នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន៦៥០​នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៥២​ ៣៥០​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុប​ចំនួន៤៥ ៥០៨នាក់ អ្នកស្លាប់សរុប៦៦០​នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប២ ៨៧២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ