អ្នក​​​​​ជំងឺ​​​​​២៤​​នាក់​​​​​ទៀត​​​​​​ស្លាប់​​​​​​ដោយ​​​​​​​កូវីដ-១៩​​​​​​ ខណៈ​​​​​​​​​​អ្នក​​​​​​​​​​ឆ្លង​​​​​​​​​​ថ្មី​​​​​​​​​​មាន​​​​​​​​​​ជិត​​១​​ពាន់​​​​​​​​​​​​នាក់​​

ស្ត្រីជាពលរដ្ឋរស់នៅខណ្ឌមានជ័យ មកចុះឈ្មោះបំពេញលិខិតបែបបទទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅច្រកចូលទីតាំងចាក់វ៉ាក់សាំងដែលស្ថិតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ (Danielle Keeton-Olsen)

អ្នកជំងឺចំនួន​២៤នាក់ទៀតបានស្លាប់​ដោយជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងជាង៧០០​នាក់ ខណៈ​អ្នកឆ្លងថ្មីមានជិត១ ០០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៥៤ ០០០​នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន២៤នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៩៩៣នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន៦១៧​នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៥៤​ ២៩១​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុប​ចំនួន៤៦ ៧៤០នាក់ អ្នកស្លាប់សរុប៧២០​នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប៣ ១៣០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ