មនុស្ស​២៨​នាក់​ស្លាប់​ដោយ​កូវីដ-១៩​ និង​អ្នក​ឆ្លង​ថ្មី​ជិត​៩០០​នាក់​​

អាជ្ញាធរខណ្ឌបឹងកេងកងបានដាក់ខ្សែនិងរបាំងមិនឱ្យមានការចេញចូលតំបន់ផ្សារបឹងកេងកងដែលកំពុងតែផ្ទុះកូវីដ-១៩នៅអាជីវករផ្សារបឹងកេងកង ថ្ងៃទី២៨​ខែមិថុនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកជំងឺចំនួន​២៨នាក់បន្ថែម​ទៀតបានស្លាប់​ដោយសារ​ជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យចំនួន​អ្នកស្លាប់បានកើនដល់​ជាង៧៤០នាក់ ខណៈអ្នកឆ្លង​ថ្មីមានជិត៩០០នាក់​។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន២៨នាក់ និងករណីឆ្លងថ្មីមានចំនួន៨៩៦នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន៦៤៦​នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៥៥​ ១៨៧​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុប​ចំនួន៤៧ ៣៨៦នាក់ អ្នកស្លាប់សរុប៧៤៨នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប៣ ៣៤០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ