មនុស្ស​៣១​នាក់​ស្លាប់​ដោយ​កូវីដ-១៩​ និង​អ្នក​ឆ្លង​ថ្មី​ជាង​៩០០​នាក់​​

អាជ្ញាធរខណ្ឌបឹងកេងកងបានដាក់ខ្សែនិងរបាំងមិនឱ្យមានការចេញចូលតំបន់ផ្សារបឹងកេងកងដែលកំពុងតែផ្ទុះកូវីដ-១៩នៅអាជីវករផ្សារបឹងកេងកង ថ្ងៃទី២៨​ ខែមិថុនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកជំងឺចំនួន​៣១នាក់បន្ថែម​ទៀតបានស្លាប់​ដោយសារ​ជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យចំនួន​អ្នកស្លាប់បានកើនដល់​៧៧៩​នាក់ ខណៈអ្នកឆ្លង​ថ្មីមានជាង៩០០​នាក់​។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន៣១នាក់ និងករណីឆ្លងថ្មីមានចំនួន៩៣៥នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន៦៥៤​នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៥៦​ ១២២​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុប​ចំនួន៤៨ ០៤០នាក់ អ្នកស្លាប់សរុប៧៧៩នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប៣ ៤៩៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ