គ្រោះ​ធម្មជាតិ​រន្ទះ​បាញ់​បាន​បណ្តាល​ឱ្យ​​មនុស្ស​៥៩​នាក់​ស្លាប់​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ឆ្នាំ​នេះ

មនុស្សពីរនាក់ដែលស្លាប់ដោយបាតុភូតរន្ទះបាញ់ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចត្រពាំងឃ្លៃ ស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២១នេះ គ្រោះមហន្តរាយ​ធម្មជាតិ​រន្ទះ​បាញ់ បាន​បណ្តាលឱ្យ​មនុស្ស៥៩នាក់​ស្លាប់ និង៤៤នាក់បានរងរបួស ខណៈគោក្របីចំនួន៣២ក្បាលបានងាប់នៅ​ក្នុង​ខេត្តក្រុង​សរុបចំនួន១៨។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដានេះ បានឱ្យដឹងថា ខេត្តបាត់ដំបង មានជនរងគ្រោះស្លាប់ច្រើនជាងគេ ចំនួន១៤នាក់ ខេត្តកំពង់ធំ ​៨នាក់ ខេត្តត្បូងឃ្មុំ​ ៥នាក់ និងខេត្តក្រុងមួយចំនួនទៀតមានអ្នកស្លាប់ចាប់ពី២នាក់ ដល់៤នាក់។

របាយការណ៍ដដែល ក្រៅពីរន្ទះបាញ់ គ្រោះមហន្តរាយធម្មជាតិ​ដោយខ្យល់កន្ត្រាក់ ក៏បានបណ្តាល​ឱ្យមនុស្ស៥នាក់ស្លាប់ ៥៦នាក់​រងរបួស និងរលំផ្ទះចំនួន៦០០ខ្នង របើកដំបូលផ្ទះចំនួន៤ ៥៦៥​ខ្នង សាលារៀន៣១ខ្នង នៅក្នុងចំណោមហេតុការណ៍ដែលបានកើតឡើងចំនួន១៣៨លើក។ ចំណែកគ្រោះអគ្គិភ័យវិញ បានកើតឡើងនៅគ្រប់ខេត្តចំនួន២៨៨លើក បណ្តាលឱ្យមនុស្ស១៤នាក់ស្លាប់ និង២៩នាក់របងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ