អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​មាន​ជិត​១​ពាន់​​នាក់​ និង​អ្នក​ស្លាប់​ជិត​២០​នាក់​

ក្រុមមន្ត្រីជំនាញសុខាភិបាលចុះពិនិត្យអ្នកដែលធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក និងជាមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងវិទ្យាល័័យ ហ៊ុន សែន កំពង់កន្ទួត ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ (វេបសាយ៖ រដ្ឋបាលខេត្តកណ្ដាល / kandal.gov.kh)

ក្រសួងសុខាភិបាលប្រកាសថា ពលរដ្ឋជិត១ ០០០នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ-១៩ និងមានអ្នក​ជំងឺ​ដែល​ស្លាប់​ដោយ​សារ​ជំងឺឆ្លងមួយ​​​នេះ​ចំនួន១៩នាក់បន្ថែមទៀត។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកស្លាប់ដោយ​ជំងឺ​កូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១៩នាក់ និងករណីឆ្លងថ្មីមានចំនួន៩៨១នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន៩៣៤​នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៥៧ ១០៣​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុប​ចំនួន៤៨ ៩៧៤នាក់ អ្នកស្លាប់សរុប៧៩៨នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប៣ ៧៦០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ