អ្នកជំងឺកូវីដ-១៩ ចំនួន២៧នាក់បន្ថែមទៀតបានស្លាប់ ដែលធ្វើឱ្យអត្រាអ្នកស្លាប់បានកើនដល់ជាង៨០០នាក់ ខណៈអ្នកឆ្លងថ្មីមានជិត១ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន២៧នាក់ និងករណីឆ្លងថ្មីមានចំនួន៩៥៤នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន១ ០៤៦នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៥៨ ០៥៧នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបចំនួន៥០ ០២០នាក់ និងអ្នកស្លាប់សរុប៨២៥នាក់ ខណៈករណីនាំចូលពីក្រៅប្រទេសសរុបមាន៣ ៨៩៦នាក់៕