អ្នក​ស្លាប់​ដោយ​សារ​កូវីដ-១៩​មាន​ជាង​២០​នាក់​ និង​ឆ្លង​ថ្មី​ជិត​១​ពាន់​នាក់

ក្រុមអ្នកជំនាញសុខាភិបាលបានរៀបចំសាកសពអ្នកស្លាប់ដោយសារកូវីដ-១៩ យកទៅបូជានៅក្បែរជើងភ្នំមួយកន្លែង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកំពត)

អ្នកជំងឺកូវីដ-១៩ ចំនួន២៣នាក់បន្ថែមទៀតបានស្លាប់ ដែលធ្វើឱ្យ​អត្រា​អ្នកស្លាប់បានកើនដល់ជាង៩០០នាក់ ខណៈអ្នកឆ្លងថ្មីមានជិត១ ០០០នាក់​។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកស្លាប់ដោយ​ជំងឺ​កូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន២៣នាក់ និងករណីឆ្លងថ្មីមានចំនួន៩១១នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន១ ០០២នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៦១ ៨៧០​នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយសរុប​ចំនួន៥៣ ៤៧៧​នាក់ អ្នកស្លាប់សរុប៩២៥នាក់ ខណៈ​ករណីនាំចូលពីក្រៅប្រទេសសរុបមាន៤ ៨៧៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ