វៀតណាម​រឹត​​បន្តឹង​​​ការ​​ធ្វើ​​ដំណើរ​ ខណៈ​ករណី​ឆ្លង​ជំងឺ​​កូវីដ-១៩​ឈាន​ដល់​កម្រិត​ខ្ពស់

ពលរដ្ឋវៀតណាមមកទទួលសេវាគាំពារនិងពិនិត្យពាក់ព័ន្ធកូវីដ-១៩។ (un.org)

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters – រដ្ឋាភិបាលវៀតណាម​ បានប្រកាសពីការ​​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​​ការ​ធ្វើ​ដំណើរនៅក្នុងទីក្រុង Can Tho សម្រាប់រយៈពេល១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃចន្ទ​នេះ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លងរីករាលដាលនៃជំងឺ​កូវីដ-១៩។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការគ្រប់គ្រងករណីឆ្លងរីករាលដាលនៃជំងឺ​រាតត្បាតនេះកាលពីពេលកន្លងទៅ ប្រទេសវៀតណាម បច្ចុប្បន្ន បានប្រឈមនឹងការផ្ទុះឡើងនៃវីរុសនេះយ៉ាង​ធ្ងន់​ធ្ងរ​ គិតចាប់​តាំងពីចុងខែ​មេសា ខណៈតួលេខឆ្លងប្រចាំថ្ងៃកើនឡើងដល់កម្រិតខ្ពស់។

ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍ពីការឆ្លងថ្មីចំនួន១ ៩៥៣ករណី កាលពីថ្ងៃអាទិត្យ និង ១ ៨៥៣​ករណី នៅថ្ងៃសៅរ៍ ខណៈដែលករណីភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុងហូជីមិញ។

សម្រាប់ទីក្រុង Can Tho ដែលមានប្រជាជនរស់នៅចំនួន១,២៣លាននាក់ ក៏បានរាយការណ៍ពីការឆ្លងថ្មីចំនួន៧​ករណី​ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក​នេះ។

គួរបញ្ជាក់ថា ប្រទេស​វៀតណាម​មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២៩ ៨១៦នាក់ និងស្លាប់សរុបចំនួន១១៦​នាក់ ចាប់គិតតាំងពីមានការឆ្លងរាលដាលដំបូងនៃជំងឺរាតត្បាតនេះ។

កាលពីសប្តាហ៍កន្លងទៅ ប្រទេសនេះក៏បានចាប់ផ្តើមដាក់ចេញវិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរនៅក្នុងទីក្រុងធំៗរបស់ខ្លួនផងដែរ ដែលរួមមានទីក្រុងហូជីមិញ និង​ទីក្រុងហាណូយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ