អ្នក​​​​ជំងឺ​​​​១៩​នាក់​​​​​ទៀត​​​​​ស្លាប់​​​​​ដោយ​​​​​​កូវីដ-១៩​​​​​ ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​​​​​​​​មាន​ជិត​៧០០​​​​​​​​​​នាក់​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកជំងឺ១៩នាក់ទៀតបានស្លាប់​ដោយជំងឺកូវីដ-១៩ ខណៈអ្នកឆ្លងថ្មីមានជិត៧០០នាក់​ទៀត ក្នុង​នោះ​មាន​ករណី​នាំចូល​ពី​ក្រៅប្រ​ទេស​ដល់ទៅ​ជាង២០០​នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១៩នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៦៨៥នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន៧៧៥នាក់។ ក្រសួងបន្តថា ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន៦៨៥នាក់នោះ មាន​ករណី​ឆ្លង​​ក្នុង​សហគមន៍​ចំនួន៤២៣នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន២៦២នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៧៤ ៣៨៦​​នាក់ ក្នុងនោះ ​​អ្នកជំងឺព្យាបាលជាសះស្បើយ​​ចំនួន៦៦ ៧២៥នាក់ និងអ្នកស្លាប់សរុប១ ៣២៤នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប៩ ៤១៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ