អ្នក​ជំងឺ​ជិត​២០​នាក់​ទៀត​ស្លាប់​ដោយ​សារ​​កូវីដ-១៩​ ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​​​​​​​​មាន​ជិត​៦០០​​​​​​​​​នាក់​​

ក្រុមគ្រូពេទ្យធ្វើការរៀបចំសពអ្នកជំងឺកូវីដម្នាក់ នៅមន្ទីរពេទ្យខេត្តកោះកុង ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរពេទ្យខេត្តកោះកុង)

អ្នកជំងឺជិត២០នាក់​ទៀតបាន​ស្លាប់​ដោយជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យចំនួន​អ្នកស្លាប់សរុប​កើនឡើងដល់ជាង​១ ៥០០នាក់ ខណៈអ្នកឆ្លងថ្មីមានជិត៦០០នាក់ទៀត ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសជិត២០០នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១៩នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៥៩១​នាក់ ក្នុង​នោះ​មាន​ករណី​នាំចូលពីក្រៅប្រទេស​ចំនួន១៨៣ករណី។ ចំណែកអ្នកជាសះស្បើយថ្មី ក្រសួងថា ​មានចំនួន៦១៨នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍​នេះ កម្ពុជា​បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៨០ ២២៥​​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៧៣ ៤២១នាក់ អ្នកស្លាប់ចំនួន​១ ៥០៧​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១១ ៥៣៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ