សមត្ថកិច្ច​ខេត្តកណ្តាល​ចាប់ខ្លួន​អ្នកជាប់​ឃុំ​៤​នាក់​មក​វិញ ខណៈ​ពួកគេ​ព្យាយាម​លួច​រត់​ចេញ​ពី​គុក

ប្រជុំនៅពន្ធនាគារខេត្តកណ្តាល នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២០។ រូបពីពន្ធនាគារខេត្តកណ្តាល

ប្រធានពន្ធនាគារខេត្តកណ្តាល​ឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកជាប់ឃុំចំនួន៤នាក់មកវិញ ខណៈពួកគេព្យាយាមរត់គេចចេញពីពន្ធនាគារ នៅអំឡុងពេលមន្ត្រីប្រចាំការនៅទីនោះបើកទ្វារឱ្យចេញហាត់ប្រាណ ។

ប្រធានពន្ធនាគារខេត្តកណ្តាល លោក ចាត ស៊ីនាង ប្រាប់វីអូឌីនៅថ្ងៃអាទិត្យទី៨ ខែសីហានេះថា នៅពេលមន្ត្រីប្រចាំការនៅទីនោះបើកទ្វារឱ្យចេញហាត់ប្រាណ  មានជន​ជាប់​ឃុំ​ចំនួន​៤​នាក់ ​បាន​លួច​រត់​ចេញពី​ពន្ធនាគារ​ខេត្ត             កណ្តាល កាលពីម្សិលមិញ ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងអស់មកវិញភ្លាមៗតែម្តង ។

លោកមានប្រសាសន៍ថា«យើងចាក់សោទ្វាររបងឱ្យវាចេញក្រៅហាត់ប្រាណយកកំដៅថ្ងៃ នៅពេលហ្នឹងវារត់បុកទ្វារបម្រុងរត់ចេញទៅក្រៅ ប៉ុន្តែកម្លាំងយើងអន្តរាគមន៍ចាប់បានមកវិញភ្លាមៗ»

ប្រធានពន្ធនាគារខេត្តកណ្តាល លោក ចាត ស៊ីនាង បញ្ជាក់ថា អ្នកជាប់ឃុំទាំង៤នាក់នោះ បានប្រព្រឹត្តបទល្មើសគ្រឿងញៀនចំនួន៣នាក់ និង១នាក់ទៀតប្រព្រឹត្តបទល្មើសហិង្សា ។

គួររំឮកថា កាលពីថ្ងៃ៩ ខែមករា ឆ្នាំ២០២១ ទណ្ឌិតចំនួន ៥នាក់ ដែលត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល បានលួចរត់ចេញពីគុក ប៉ុន្តែម្នាក់ក្នុងចំណោម៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ