អ្នក​​​​ជំងឺជាង២០​នាក់​​​​ទៀត​​​​​ស្លាប់​​​​​ដោយ​​​​​​កូវីដ-១៩​​​​​ ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​​​​​​​​មាន​ជាង​៥០០​​​​​​​​​​នាក់​

ក្រុមអ្នកជំនាញសុខាភិបាលបានរៀបចំសាកសពអ្នកស្លាប់ដោយសារកូវីដ-១៩ យកទៅបូជានៅក្បែរជើងភ្នំមួយកន្លែង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកំពត)

អ្នកជំងឺជាង២០​នាក់ទៀតបានស្លាប់​ដោយជំងឺកូវីដ-១៩ ខណៈអ្នកឆ្លងថ្មីមានជាង៥០០នាក់ទៀត ក្នុងនោះមានករណីនាំចូល​ជាង១២០នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន២៣នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៥០៨នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១២១នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន៦៦០នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទ​នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៨២ ៣៩៩​​​​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៧៦ ១៥៥នាក់ អ្នកស្លាប់កើនដល់​ចំនួន​១ ៥៨៥​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១២ ១១០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ