អ្នក​​​​ជំងឺ​​១៧​នាក់​​​​ទៀត​​​​​ស្លាប់​​​​​ដោយ​​​​​​កូវីដ-១៩​​​​​ ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​​​​​​​​មាន​ជិត​៥០០​​​​​​​​​​នាក់​

ក្រុមគ្រូពេទ្យធ្វើការរៀបចំសពអ្នកជំងឺកូវីដម្នាក់ នៅមន្ទីរពេទ្យខេត្តកោះកុង ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរពេទ្យខេត្តកោះកុង)

អ្នកជំងឺ១៧នាក់ទៀតបានស្លាប់​ដោយជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងជាង១ ៦០០នាក់ ខណៈអ្នកឆ្លងថ្មីមានជិត៥០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៨២ ០០០​នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១៧នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៤៩៩នាក់ ស្រប​ពេលអ្នកជាសះស្បើយថ្មី​​មាន​ចំនួន៨៨២នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៨២ ៨៩៨​​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន៧៧ ០៣៧នាក់ អ្នកស្លាប់សរុប១ ៦០២នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១២ ២៣៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ