កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​បំប្លែង​ថ្មី​ Delta​​ ជាង៤០​ករណី​បន្ថែម​​​ទៀត​

មន្ត្រីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗនៃខេត្តបន្ទាយមានជ័យ ចុះពិនិត្យនិងយកសំណាកដល់បងប្អូនប្រជាពលរដ្ឋនិងកម្មកររោងចក្រ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ)

ក្រសួងសុខាភិបាល​បានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ ​”ដែលតា (Delta)” ចំនួន៤៤នាក់​​ បន្ថែមទៀត។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយរកឃើញករណីឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ B.1.617-2 (Delta) នៅកម្ពុជា ចំនួន៤៤នាក់​បន្ថែមទៀត​ រួមមាន ​អ្នកដំណើរមកពីបរទេស​តាម​ជើង​​ហោះហើរ ចំនួន១នាក់, ពលករខ្មែរត្រលប់ពីវៀតណាមតាមច្រកព្រំដែនអន្តរជាតិបាវិត ចំនួន១២នាក់, បុគ្គលិកសុខាភិបាល ១នាក់, មន្ត្រីរាជការ ១នាក់, សិស្ស ៥នាក់ និងពលរដ្ឋក្នុងសហគមន៍ចំនួន២៤នាក់។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ​កម្ពុជារកឃើញអ្នកមានវិជ្ជមានកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta លើពលករត្រលប់ពីប្រទេសថៃនិងវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិក្នុងសហគមន៍ ដែលមានចំនួនសរុប៤២៩នាក់​ ក្នុងនោះស្រី២០៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ