មន្រ្តី​សិទ្ធិ​​មនុស្ស​ UN​ ថា​ខ្លួន​​ទទួល​បាន​របាយ​ការណ៍​ពី​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដោយ​តាលីបង់

ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស​ លោកស្រី មីស្យែល បាស្យេឡេត។ (Michelle Bachelet)

លោកស្រី Michelle Bachelet ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បានឱ្យ​​ដឹងនៅថ្ងៃអង្គារនេះថា លោកស្រីបានទទួលរបាយការណ៍​គួរឱ្យទុកចិត្តមួយចំនួនអំពីការរំលោភ​បំពាន​ធ្ងន់​ធ្ងរ​ដែល​ប្រព្រឹត្ត​ដោយពួកតាលីបង់​ នៅអាហ្វហ្គានីស្ថាន​ ដែលរួមមាន​ទាំង​ការ​កាត់ទោស​ប្រហារជីវិតជនស៊ីវិល ការរឹតត្បិតលើស្ត្រី និងការតវ៉ានានាប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកគេ។

ទាក់ទិននឹងករណីនេះ លោកស្រីបានជំរុញឱ្យក្រុមប្រឹក្សា​សិទ្ធិមនុស្សរបស់​អង្គការសហប្រជាជាតិ បើកកិច្ចប្រជុំបន្ទាន់មួយ តាមសំណើរបស់ប្រទេសប៉ាគីស្ថាន និងអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) ដើម្បីបង្កើតយន្តការមួយក្នុងការឃ្លាំមើលសកម្មភាពក្រុមតាលីបង់ឱ្យ​​បានដិតដល់។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដី​លោកស្រី Michelle Bachelet ដែលបានថ្លែងពីទីក្រុងហ្សឺណែវថា៖ «ការរឹតត្បិតជាមូលដ្ឋាននឹងក្លាយជាការអនុវត្តរបស់ក្រុមតាលីបង់ ចំពោះស្ត្រីនិងក្មេងស្រីទាំងឡាយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ