អ្នក​​​​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​មាន​ជាង៤០០​នាក់​ទៀត​ ខណៈ​អ្នក​ស្លាប់​មាន​ជាង​១០​នាក់

ក្រុមជំនាញសុខាភិបាល រៀបចំបូជាសពអ្នកស្លាប់ដោយកូវីដ-១៩ ជាជនជាតិខ្មែរ នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោយបុរសនោះស្លាប់មុនពេលបញ្ជុនដល់មន្ទីរពេទ្យកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)

អ្នកជំងឺជាង១០​នាក់ទៀតបានស្លាប់​ដោយជំងឺកូវីដ-១៩ ខណៈ​អ្នកឆ្លងថ្មីមានជាង៤០០នាក់ និង​អ្នកជាសះស្បើយ​មានជាង៣០០នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១១នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៤៣៩នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១២៣នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន៣៤៣នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៩៣ ០៥៥​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៨៨ ៧៨៦នាក់ អ្នកស្លាប់កើនដល់​ចំនួន​១​ ៩០៣​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៥ ១៥២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ