នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

កម្ពុជារក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ-១៩​ថ្មី​​​ជាង៥០០​នាក់​ និង​មាន​អ្នក​ស្លាប់​ជាង​​១០​នាក់

លោកស្រី ពេជ្រ សុធារី

កូវីដ-១៩

កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួនជាង៥០០នាក់បន្ថែមទៀត ខណៈ​អ្នកជំងឺជាង១០​នាក់ទៀតបានស្លាប់​ដោយជំងឺនេះ និង​អ្នកជាសះស្បើយ​មានជាង៤០០នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១៣នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៥២៨នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១៨៨នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន៤៤៧នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៩៥ ៨២៨នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៩១ ១៣១នាក់ អ្នកស្លាប់កើនដល់​ចំនួន​១​ ៩៧០​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៥ ៩៨១នាក់៕