កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជិត៦០០នាក់បន្ថែមទៀត ខណៈអ្នកជំងឺចំនួន៦នាក់ទៀតបានស្លាប់ដោយជំងឺនេះ និងមានអ្នកជាសះស្បើយមានជិត៤០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន៦នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៥៩៦នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១៧៧នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន៣៩៧នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៩៦ ៩៣៥នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន៩២ ០១៥នាក់ អ្នកស្លាប់កើនដល់ចំនួន១ ៩៨៧នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៦ ៣១០នាក់៕









