រដ្ឋា​ភិបាល​គ្រោង​បើក​ឱ្យ​មាន​ទេសចរណ៍​វ៉ាក់សាំង​ដើម្បី​ទាញ​យក​ចំណូល

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំ ធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបថា កម្ពុជានឹងរកលទ្ធភាព​បើក​ទេស​ចរណ៍​វ៉ាក់​សាំង ដើម្បី​ទាក់​ទាញ​ចំណូល ដោយ​ថា ​រលក​ចម្លង​នៃ​ជំងឺ​កូវីដ-១៩ ស្ថិតក្នុង​ស្ថាន​ភាព​ធូរស្រាល និងមា​នភាពស៊ាំក្នុង​សហគមន៍។

ការថ្លែងរបស់នាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុពី៦ឆ្នាំទៅ១២ឆ្នាំ​ នៅវិមានសន្តិភាព នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រាប់​ទៅក្រសួងពាក់ព័ន្ធឱ្យសិក្សាពីលទ្ធភាពបើកឱ្យមានទេសចរណ៍​វ៉ាក់សាំង ដើម្បីឱ្យវិស័យទេសចរណ៍ដំណើរការ​ឡើង​វិញ ក្នុង​ការទាញ​យក​ចំណូលសម្រាប់សេដ្ឋកិច្ចជាតិនិងពលរដ្ឋ។

បើតាម​មេដឹកនាំរូបនេះ ការបើកឡើងវិញនូវទេសចរណ៍ក្នុងស្រុកបានផ្តល់ចំណូលដល់ពលរដ្ឋនៅតំបន់ទេសចរណ៍​ ផ្តល់ចំណូល​ដល់​ភោជនីយដ្ឋាន ផ្ទះសំណាក់ រួមទាំង​ផលប្រយោជន៍​ដល់​សេវាផ្សេងៗ​ទៀតផង។

តែយ៉ាងណា លោកថា ការបើកឡើងវិញសម្រាប់ទេសចរណ៍ក្នុងស្រុក​ឬទេសចរណ៍សហគម​ន៍​ ត្រូវបន្តអនុវត្តវិធានសុខាភិបាល រួមទាំងគម្លាតសុវត្ថិភាពសង្គម។

ចំណែកទេសចរណ៍ក្រៅប្រទេស លោកថា ពេលមកដល់កម្ពុជា ត្រូវធ្វើចត្តាឡីស័កសិន ទើបអាចធ្វើដំណើរ​ឆ្លង​ខេត្តបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ