ខេត្តកែប នឹងចាប់ផ្តើមដំណើរការសាលាដំបូង និងអយ្យការអមសាលាដំបូងជាផ្លូវការ

រូបសំណាក់តំណាងខេត្តកែប(រូបភាពពីហ្វេសប៊ុកផេក រដ្ឋបាលខេត្តកែប)

ខេត្តកែប ប្រកាសចាប់ផ្តើមមានសាលាដំបូង និងអយ្យការអមសាលាដំបូងរបស់ខ្លួនជាផ្លូវការ ដោយគ្រោង​ដំណើរការចាប់ពីថ្ងៃសុក្រក្នុងសប្តាហ៍នេះ។

ខេត្តកែប បានបំបែកចេញពីខេត្តកំពត​ ចាប់តាំង​ពីឆ្នាំ២០០៨ ប៉ុន្តែរចនាសម្ព័ន្ធខេត្តនេះ នៅមិនទាន់​មានសាលាដំបូង​ខេត្តកែប​នៅឡើយ​ទេ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​យុត្តិធម៌ ​កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឱ្យដឹងថា ​សាលា​ដំបូង​ខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នឹង​ដាក់​ឱ្យ​ដំណើរ​ការ​ចាប់​ពីថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ ២០២១នេះ។ សេចក្ដី​ប្រកាស​ព័ត៌មានដដែលបន្តថា សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នឹងក្លាយជាសាលាជម្រះក្ដីថ្នាក់ទីមួយចុងក្រោយគេ ដែលទើបនឹងដាក់ឱ្យដំណើរជា​ផ្លូវការ។

បច្ចុប្បនេះ​ កម្ពុជា​មាន​សាលា​ដំបូង និងអយ្យការអមសាលាដំបូងចំនួន២៥រាជធានី-ខេត្ត-ក្រុង មាន​សាលា​ឧទ្ធរណ៍ និងមហាអយ្យការ​អមសាលា​ឧទ្ធរណ៍ចំនួន៤ និងមានតុលាការកំពូល និងមហាអយ្យការ​អមតុលាការកំពូល១។

ការបង្កើតសាលាដំបូងខេត្តកែបនេះ ធ្វើឡើងស្របគ្នានៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត ដែលបានប្រកាសបញ្ចប់កាលពីដំណាច់ឆ្នាំ២០២០កន្លងទៅ។ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវបានដាក់ចេញដោយក្រសួងយុត្តិធម៌ បន្ទាប់ពីលោក កើត រិទ្ធ ឡើងកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងមួយនេះកាលពីឆ្នាំ២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ